នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ច និងពិនិត្យមើលការអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ការរៀបចំតំបន់ឆ្នេរ និងដំណើរការអនុវត្តការងារនៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ព្រមទាំងការរៀបចំបណ្តាញប្រឡាយ និងដំណើរប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហ៕